តារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះខ្លាំងតាមរយៈបទ"The Time to rise" គឺលោក វណ្ណ ដា របស់ផលិតកម្មបារមី បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ក្រោយទទួលបានដំណឹងថា ផលិតកម្ម បារមី បានក្លាយទៅជាដៃគូរសហការណ៏យ៉ាងល្អជាមួយក្រុមហ៊ុនផលិតកម្មខ្នាតអន្តរជាតិ នៅលើពិភពលោក ។
នៅមុននេះបន្តិច តារាចម្រៀងវ័យក្មេង លោក វណ្ណ ដា បានសរសេររៀបរាប់ពីក្តីរំភើប នៅលើហ្វេសប៊ុកផេកផ្លូវការ អមដោយរូបថត១សន្លឹក ក្នុងនោះ វណ្ណ ដា បានឲ្យដឹងថា នេះជាថ្ងៃនៃប្រវត្តិសាស្រ្ត វាគឺជាក្ដីស្រមៃរបស់លោកតាំងពីតូចមក ដែលតែងតែចង់ឃើញសិល្បៈតន្រ្ដីខ្មែរឈរនៅលើឆាកអន្ដរជាតិ ហើយឥឡូវនេះក្តីស្រមៃបានក្លាយទៅជាការពិតប្រាកដមែន ដោយផលិតកម្ម បារមី បានព្រមព្រៀងជាមួយ ផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group's ADA Asia ដែលកំណត់ជាប្រវត្តិសាស្រ្ដថ្មីរបស់ផលិតកម្មបារមី និងវិស័យសិល្បៈខ្មែរ។
វណ្ណ ដា បានឲ្យដឹងទៀតថា លោកចង់ឲ្យអ្នកទាំងអស់គ្នា feel នូវអ្វីដែលពួកលោកកំពុងតែផ្ដល់ឲ្យ ទាំងគុណភាព និងអ្វីៗទាំងអស់ ហើយនេះគឺជា Deal ដ៏ធំដែលហាក់បីជាផ្លូវ highway ដ៏រលូនមួយដែលជួយកាត់បន្ថយឧបសគ្គសម្រាប់អ្នកជំនាន់ក្រោយក្នុងការចែករំលែកនូវស្នាដៃថ្មីដ៏អស្ចារ្យបន្ថែមទៀត។
តារាចម្រៀងវ័យក្មេងរូបនេះ បានផ្តាំផ្ញើរទៅដល់អ្នកជំនាន់ក្រោយ សូមកុំបោះបង់ចោលក្ដីសុបន្តិទោះបីមានឧបសគ្គពិបាកយ៉ាងណាក៏ដោយ បន្ដធ្វើនិងសម្រេចអ្វីដែលខ្លួនស្រឡាញ់៕
អត្ថបទដើម: Sabay Newsរៀបចំសារឡើងវិញដោយ: Cambodia 5G
0 Comments