មហាជន ជាពិសេសអ្នកស្រឡាញ់ខាងវិស័យដើរម៉ូត ធ្លាប់មានការភ្ញាក់ផ្អើលម្ដងកាលពីដើមឆ្នាំ២០២១ ដោយអ្នករៀបចំកម្មវិធីប្រកួត Miss Grand Cambodia 2020 សម្រេចដកតំណែងម្ចាស់ជយលាភីលេខ១ គឺកញ្ញា សេង រដ្ឋា ក្រោមហេតុផលមួយចំនួនដែលភាគីម្ចាស់ជយលាភី និងអ្នកគ្រប់កម្មវិធីខ្វែងគំនិត ឬថ្នាំងថ្នាក់ជាមួយគ្នា ប៉ុន្តែជម្លោះនោះបានបញ្ចប់ទៅដោយសន្តិវិធី។
ស្រាប់តែមកដល់ដើមខែសីហា ឆ្នាំ២០២១ មានករណីស្រដៀងគ្នានេះបានកើតឡើងក្នុងវិស័យដើរម៉ូត ឬបង្ហាញម៉ូតដ៏ភ្ញាក់ផ្អើលមួយទៀត។ នោះគឺការមិនចុះសម្រុងនឹងគ្នារវាងអ្នករៀបចំកម្មវិធីប្រកួត Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន ជាមួយបវរកញ្ញារងទី៣កញ្ញា នេត រក្សា។
កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អ្នកគ្រប់គ្រងកម្មវិធីMUC គឺលោក ម៉ែន និមលរ័ត្ន បានប្រកាសផ្ទេរដំណែងរបស់កញ្ញា នេត រក្សា ឲ្យទៅបវរកញ្ញារងទី៤ សួន រក្សា វិញ។ ភ្លាមៗកញ្ញា នេត រក្សា មិនបានឆ្លើយតប ឬប្រតិកម្មទៅនឹងការដកតំណែងនេះទេ ដោយរង់ចាំឲ្យមហាជនស្ដាប់នូវការបកស្រាយរបស់នាងតាមបណ្ដាញសង្គម ហើយនៅថ្ងៃនេះកញ្ញា បានចេញមុខបកស្រាយហើយ។
នៅក្នុងវីដេអូLive ជិត១ម៉ោង តាមបណ្ដាញសង្គមInstagramកញ្ញា នេត រក្សា និយាយថា រូបនាងផ្ទាល់ក៏មិនដឹងស៊ីជម្រៅលើរឿងដកតំណែងនេះ ប៉ុន្ដែនាងសូមប្រាប់មហាជននូវអ្វីដែលនាងដឹង។ នាងថា មានហេតុផលសំខាន់តែមួយគត់ដែលតំណែងត្រូវរបូតចេញពីនាង គឺអ្នករៀបចំកម្មវិធីចង់ឲ្យនាងចុះកុងត្រាការងារជាមួយគេ ប៉ុន្ដែនាងមិនព្រមចុះកុងត្រាតាមដែលគេចង់បាន។អត្ថបទដើម: Sabay News
រៀបរាងឡើងវិញដោយ: Cambodia 5G
0 Comments