ខណៈដែលគ្រាន់តែបង្ហាញខ្លួននៅបារីស មានអ្នកគាំទ្រឈរចាំទទួលតាមផ្លូវតាំងពីព្រលានយន្ដហោះរហូតដល់កីឡដ្ឋានទៅហើយ។ នេះបញ្ជាក់បានថាសន្ទុះនៃការគាំទ្រពិតជាខ្លាំងមែនទែន ដូច្នេះទីផ្សារហ៊ុនឬការលក់អាវរបស់ Messi ជាមួយក្រុម PSG នឹងស្ទុះឡើងខ្លាំងមិនខាន។ មួយវិញទៀត ក្លឹបអ្នកមានបារាំងនេះ ក៏នឹងមិនពិបាកក្នុងការរក Sponsor ធំៗផងដែរនារដូវកាលខាងមុខនេះ។
រំលឹកថា PSG នារដូវកាលនេះ បានក្លាយជាក្លឹបចំណាយពលកម្មលើកីឡាករច្រើនជាងគេបំផុត ដោយរដូវកាលនេះត្រូវបានគេដឹងថានឹងចំណាយប្រមាណ៣០០លានដុល្លារទៅលើប្រាក់ខែ។ ប្រសិនបើអាចឈ្នះពានរង្វាន់ UEFA Champions League ទៀត នោះនឹងមានប្រាក់ Bonus ថែមឱ្យកីឡាករថែមទៀតផង៕
0 Comments